មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដឹកនាំគ្រឿងចក្រចំនួន 2គ្រឿង ដើម្បីកាយពង្រីកប្រឡាយទរ


នៅថ្ងៃពុធ ៨រោជ ខែមាឃ ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៩
អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការឆ្លើយតបអោយទាន់ពេលវេលាទៅនិងតំរូវការរបស់ប្រជាពលរដ្ឋ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដឹកនាំគ្រឿងចក្រចំនួន 2គ្រឿង ដើម្បីកាយពង្រីកប្រឡាយទរ មានទទឹង 2ម៉ែត្រ និងជំរៅ 1ម៉ែត្របន្ថែម ដើម្បីនាំទឹកចូលអាងទឹកត្រពាំងថ្ម ។