ការ​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ


ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​​​ទទួល​ជួប​សម្ដែង​ការ​គួរសម​ជា​មួយ​លោកHe Le Ping ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ខេមបូឌា ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN) ព្រមទាំង​ធ្វើ​កិច្ច​​ពិភាក្សា​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​អប់រំ។

កិច្ចជំនួប​ពិភាក្សា​នេះ​ដើម្បី​ធ្វើ​កិច្ចសហការ​​ល្អ​ប្រសើរ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន CFOCN ដើម្បី​ជំរុញ​វិស័យ​អប់រំ នៅ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​។ ​កិច្ច​ពិភាក្សា​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​រសៀល​ថ្ងៃ​​ពុធ ៨​រោច ខែ​មាឃ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា៕