មន្ទីរសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលសង្កាត់សាលកំរើក ចុះ បូមលូ ដែលកកស្ទះប្រវែង ២០០ម៉ែត្រ នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរីេក ក្រុងសៀមរាប


កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលសង្កាត់សាលកំរើក បានចុះបូមលូដែលកកស្ទះប្រវែង ២០០ ម៉ែត្រ ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរីេក ក្រុងសៀម រាបតាមសំណូមពរ និងការចូលរួមរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលសង្កាត់សាលាកំរីេក សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមអភិវឌ្ឍន៍សង្កាត់។

ចំពោះការគ្រប់គ្រង ថែរក្សាបណ្តាញលូ និងការដោះស្រាយបញ្ហាទឹក ភ្លៀង និងទឹកកខ្វក់ក្នុងក្រុងសៀមរាប ជាការងារអាទិភាព ដែលរដ្ឋបាលខេត្ត បាននឹងកំពុងយកចិត្តទុកដាក់ ជាពិសេសរដ្ឋបាលខេត្ត កំពុង សហការអនុវត្តគម្រោងជាមួយដៃគូរអភិវឌ្ឍន៍លើការងារបណ្តាញលូនេះ។