ក្រសួងកិច្ចការនារី រៀបចំវេទិកាអបអរសាទរខួបលេីកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ លេីកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដេីម្បីអភិវឌ្ឍធនធានមនុស្ស


ព្រឹកថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ក្រសួងកិច្ចការនារី រៀបចំវេទិកាអបអរសាទរខួបលេីកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ លេីកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដេីម្បីអភិវឌ្ឍធនធានមនុស្ស “ ក្រោមអធិបតីភាពលោកជំទាវ អុឹម សុីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី នៅសាកលវិទ្យាល័យ អាសុីអឺរ៉ុប រាជធានីភ្នំពេញ។ សមាសភាពចូលរួមប្រមាណ២៥៧នាក់ ( ស្រី១១៧នាក់ ប្រុស១៤០នាក់) មកពី៖ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាកលវិទ្យាធិការ តំណាងក្រុមហ៊ុនទឹកអនាម័យ PH-Care និងនិស្សិត។ ឧបត្ថម្ភដោយ៖ ថវិការាជរដ្ឋាភិបាល (PB) និងក្រុមហ៊ុនទឹកអនាម័យ (PH-Care)។