រដ្ឋបាលខេត្តកំពង់ឆ្នាំងលៀងសំអាតផ្លូវក្នុងក្រុងអោយមានអនាម័យបរិស្ថានល្អ ដើម្បីប្រជាពលរដ្ឋសុខមាលភាពល្អនិងចូលរួមអបអរសាទរបុណ្យទន្លេលើកទី៥


កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចាត់អោយក្រុមការងាររបស់ខេត្ត មន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយក្រុមហ៊ុនស្រាបៀរ៍កម្ពុជាលៀងផ្លូវក្នុងក្រុងកំពង់ឆ្នាំងអោយមានអនាម័យនិងបរិស្ថានល្អ នៅតាមផ្លូវក្នុងក្រុងកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរបុណ្យទន្លេលើកទី៥និងអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ឆ្នាំ២០១៩ក្រោមប្រធានបទ«ទីក្រុងស្អាត៖ទីក្រុងផ្ដល់ភាពកក់ក្តៅ» ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងរាល់កិច្ចប្រជុំឯកឧត្តមតែងតែក្រើនរំលឹកដល់គ្រប់ស្ថាបននិងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តអោយយល់អំពីតម្លៃបរិស្ថានសោភ័ណភាពទីក្រុងស្អាត ធ្វើអោយសុខមាលភាពប្រជាពលរដ្ឋល្អ មានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិកាន់តែកើនឡើងធ្វើអោយប្រជាពលរដ្ឋមានប្រាក់ចំណូលប្រចាំថ្ងៃមានការកើនឡើងតាមរយៈភ្ញៀវទេសចរណ៍មកកំសាន្តក្នុងក្រុងកំពង់ឆ្នាំង និង តំបន់ទេសចរណ៍ទូទាំងខេត្តកំពង់ឆ្នាំង៕