Philippine​ ​Airline​ ​នឹង​សម្ភោ​ធ​ការហោះហើរ​ត្រង់​មក​កម្ពុជា


​ក្រុមហ៊ុន​អាកាសចរណ៍​ ​Philippine​ ​Airline​ ​នឹង​បើ​ក​សម្ភោ​ធ​ជើងហោះហើរ​ត្រង់​របស់​ខ្លួន​មកកាន់​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោក​ ​ស្រី​ឆាយ​ ​ស៊ី​វលី​ន​ ​បាន​មាន​ប្រសាសន​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី៤​ ​កុម្ភៈ​នេះ​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹង​បើក​ជើងហោះហើរ​ត្រង់​ពីទី​ក្រុង​ម៉ានីល​ ​មកកាន់​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី១​ ​មេសា​ខាងមុខនេះ​។​ ​លោកស្រី​បន្ត​ថា​ ​ការហោះហើរ​ត្រង់នេះ​នឹង​បង្កើន​ទេសចរណ៍​ ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​នា​ពេល​អនាគត​។​

​លោកស្រី​បន្ថែម​ថា​ ​“​ហ្វីលីពីន​ជា​ប្រទេស​ធំ​មួយ​ ​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ ​និង​អ្នក​ស្វែងរក​ការងារ​ច្រើន​ ​ហេតុនេះ​ការ​ភ្ជាប់​ជើ​ហ​ហោះហើរ​នេះ​ ​នឹង​បង្កើន​ភ្ញៀវ​ទេសចរណ៍​ប្រទេស​ទី៣មក​កម្ពុជា​ផង​ដែរ​”​។​ ​លោកស្រី​បន្ថែម​ថា​ ​“​ប្រទេស​ហ្វីលីពីន​មាន​តំបន់​ទេសចរណ៍​ច្រើន​ ​និង​មាន​តំបន់​ទេសចរណ៍​ច្រើន​ ​ដែល​ជា​សក្តា​នុ​ពល​សំរាប់​កម្ពុជា​ទាក់ទាញ​ទេសចរណ៍​ជាតិសាសន៍​ដទៃទៀត​”​។​

​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Cebau​ ​Pacific​ ​ក៏បាន​ហោះហើរ​ត្រង់​រវាង​ទីក្រុង​សៀមរាប​ ​និង​ទីក្រុង​ម៉ា​លីន​ ​ប្រទេស​ហ្វីលីពីន​ផង​ដែរ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ ​Philippine​ ​Airline​ ​នឹង​បើក​ពិធី​ប្រកាស​ពី​គំ​រោង​ហោះ​ហើរ​របស់​ខ្លួន​មកកាន់​កម្ពុជា​នៅ​ថ្ងៃទី៥​ ​មិនា​ខាងមុខនេះ​។​ ​ពិធី​នេះ​នឹង​ធ្វើឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​៕​