គំរោងសាងសង់ផ្លូវចំនួនបីខ្សែគឺផ្លូវលេខ១ ផ្លូវលេខ៤០ ផ្លូលេខ១៥ សួន១និង រង្វង់មូល១ស្ថិតក្នុង ក្រុងកំពង់ឆ្នាំងកំពុងបានដំណើរការសម្រេចបាន៦០%ហើយ


កំពង់ឆ្នាំងៈ គង់ សុវណ្យអស្ចារ្ស នាយករងរដ្ឋបាលសាលាខេត្ត និង លោក ម៉ុន វុត្ថានាយទីចាត់ការហិរញ្ញវត្ថុសាលាខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នេះថាៈគំរោងសាងសង់ផ្លូវបីខ្សែ គឺផ្លូវលេខ១ ចាប់ពីផ្លូវជាតិលេខ៥ ដល់រង្វង់មូលថ្មីស្ថិតក្នុងភូមិទី៧មានប្រវែង៣.០០០ម៉ែត្រ,ផ្លូវលេខ៤០ចេញពីផ្លូវជាតិលេខ៥ចុងខ្សាម ដល់ កំពង់ផែថ្មីមាត់ទន្លេប្រវែង៣.៥០០ម៉ែត្រ ផ្លូវទាំង២នេះមានទទឹង៨ម៉ែត្រក្រាលកៅស៊ូDBST,ផ្លូវលេខ១៥ចេញពីផ្លូវជាតិលេខ៥ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំងដល់ មុខវត្តសន្ទូចឃុំស្រែថ្មី ស្រុករលាប្អៀរមានប្រវែង២.៥០០ម៉ែត្រ ទទឹង៨ម៉ែត្រ ក្រាលកៅស៊ូAC ,សួនសម្តេចចៅហ្វាវាំងគង់ សំអុល ស្ថិតក្នងសង្កាត់ប្អេរ និង រង្វល់មូលថ្មីស្ថិតក្នុងសង្កាត់ខ្សាម មកដល់ថៃ្ងទី៤ខែមីនា នេះបានដំណើរការសម្រេចបាន៦០ភាគរយហើយ។

លោកម៉ុន វុត្ថាបានអោយដឹងទៀតថាៈគំរោងនេះផ្តល់ថវិកាដោយរដ្ឋបាលខេត្តកំពងឆ្នាំង អនុវត្តដោយក្រុមហ៊ុន ហើយគំរាងសាងសង់ផ្លូវ៣ខ្សែ សួន១ និង រង្វង់មូល១ ត្រូវបានការសហការពីប្រជាពលរដ្ឋនិងចូលរួមអបអរសាទរពីប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងដោយពួកគាត់បានទទួលសមិទ្ធផលថ្មីជាច្រើនក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលកំពង់ឆ្នាំង។

តំណាងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន,សម្តេច ស ខេង និង ឯកឧត្តម ឈួរ ច័នឌឿន ដែលបានគិតគូរនិងដោះស្រាយបញ្ហាប្រឈមនិងសំណូមពរចាំបាច់របស់ពួកគាត់បានទាន់ពេលវេលានិងសូមគោរពជូនពរសម្តេចនិងឯកឧត្តមមានសុខភាពល្អដើម្បីបន្តដឹកនាំប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕