សម្តេចភក្តី សាយ ឈុំ ទទួលជួបសំណេះសំណាលជាមួយព្រះសង្ឃ លោកអាចារ្យ លោកតា លោកយាយ អញ្ជើញមកពីវត្ត ចាក់អង្រែលើ


នៅរសៀលថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែ
មីនា ឆ្នាំ២០១៩ នៅខុទ្ទកាល័យសម្តេច នាវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី
សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយព្រះគ្រូចៅអធិការវត្ត ចាក់អង្រែលើ ព្រះសង្ឃ លោកអាចារ្យ
គណៈកម្មការវត្ត និងលោកយាយ លោកតា ជាពុទ្ធបរិស័ទចំណុះជើងវត្ត ចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឧិកាសនោះ ក្រោយពីបានប្រគេនទេយ្យវត្ថុ និងបច្ច័យមួយចំនួនសម្រាប់ចូលរួម
កសាងសាលាបាលី(ពុទ្ធិកបឋមសិក្សា) ១ខ្នងដែលកំពុងសាងសង់នៅក្នុងវត្ត សម្តេចប្រធានព្រឹទ្ធសភា ក៏បានសំណេះសំណាលសាកសួរសុខទុក្ខព្រះគ្រូចៅអធិការ លោកតា លោកយាយ រួមទាំងលោកចៅសង្កាត់ចាក់អង្រែលើផងដែរ។ ព្រមជាមួយនេះ សម្តេចក៏បានជំរាបជូនអំពីកាវិវឌ្ឍន៍រីកចំរើន និងការរក្សាបាននូវសុខភាពរបស់ប្រទេសជាតិយើងនាពេលបច្ចុប្បន្ន និងមានប្រសាសន៍ផ្តាំផ្ញើដល់លោកតា លោកយាយសូមបន្តរក្សាសាមគ្គីភាពរវាងគ្នា និងចូលរួមការពារឲ្យបាននូវសុខសន្តិភាពដូចសព្វថ្ងៃ ជៀសវាងកុំឲ្យមានការកើតឡើងវិញនូវការចលាចល កាប់សម្លាប់គ្នា និងសង្គ្រាមជាថ្មីម្តងទៀត… សូមឲ្យបញ្ចប់តែត្រឹមជំនាន់យើ់ងនេះ..។
មុនបញ្ចប់សម្តេចប្រធានព្រឹទ្ធសភាបានទូលប្រគេនព្រះគ្រូចៅអធិការ និងជំរាបលោកតាលោយាយទាំងអស់គ្នាថា សម្តេចនឹងបន្តជួយជាថវិកាកសាងបង្ហើយសាលាបាលី១ខ្នងនេះឲ្យបានរួចរាល់ជាស្ថាពរ…សូមអាជ្ញាធរសង្កាត់បន្តទទួលខុសត្រូវ ជួយជ្រោមជ្រែង និងរាយការណ៍ជូនសម្តេចជ្រាបជាជំហានៗ។