ព្រឹទ្ធសភាបានរៀបចំពិធីជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី០៨មីនា ឆ្នាំ២០១៩


នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ស.ព.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ព្រឹទ្ធសភាបានរៀបចំពិធីជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី០៨មីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកជំទាវ​ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា ដោយមានចូលរួមចំនួន៤២០នាក់ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា វិមានព្រឹទ្ធសភា ។

បន្ទាប់ពីពិធីសំណេះសំណាលរួចមក ក៏មានការប្រគល់ជូននូវបាច់ផ្កាជាអនុស្សាវរីយ៍ដល់សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការជានារី ព្រមទាំងនិវត្តជនជានារី និងពិសារអាហារសាមគ្គី។