សាលាខេត្តបាត់ដំបង រៀបចំដំណើរទស្សនកិច្ចទៅកាន់ទឹកដីអង្គរ នៃខេត្តសៀមរាបក្នុងឱកាសអបអរសាទេ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩


សាលាខេត្តបាត់ដំបង រៀបចំដំណើរទស្សនកិច្ចទៅកាន់ទឹកដីអង្គរ នៃខេត្តសៀមរាបក្នុងឱកាសអបអរសាទេ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា របស់សាលាខេត្តបាត់ដំបង ។

ថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៩ សាលាខេត្តបាត់ដំបង បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ទឹកដីអង្គរ នៃខេត្តសៀមរាបក្នុងឱកាសអបអរសាទេ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា របស់សាលាខេត្តបាត់ដំបង ជាពិសេស ជាការលើកទឹកចិត្តមន្ត្រីរាជាការ ជាស្ត្រី របស់សាលាខេត្តបាត់ដំបង ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានផ្តល់ឱកាសអញ្ជើញចូលរួម ព្រមទាំងបានជួយឧបត្ថម្ភ ក្នុងដំណើរទស្សនកិច្ចមកកាន់ ទឹកដីអង្គរ ខេត្តសៀមរាប ជាមួយបងប្អូនមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា នាឱកាសនេះផងដែរ