ឯកឧត្តម ម៉ម ប៊ុននាង​​​​ បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តវិហារត្រាញ់


ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តវិហារត្រាញ់ និងសំណោះសំណាលជាមួយប្រជាពលរដ្ឋ ឃុំព្រែកស្លែង ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ឹង ប៊ុនហៀង ស្ថិតនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អង្គពិធីបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។