ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ​ស្នើឲ្យលោកគ្រូ អ្នកគ្រូខិតខំបញ្ជ្រាប ចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហា គ្រឿងញៀនដែលជាឧបសគ្គក្នុងការអភិវឌ្ឍជាតិ


ព្រឹកថ្ងៃសៅរិ៍ ០៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អជ្ញាធរមូលដ្ឋានអញ្ជើញពិធីសំណេះ សំណាលជាមួយអ្នកគ្រូ លោកគ្រូ វិទ្យាល័យជ័យ សែន ស្រុកជ័យសែន ខេត្តព្រះវិហារ។

ឯកឧត្តមអភិបាលបន្ថែមទៀតថា មានតែរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជា ហ៊ុន សែន ដែលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តែងតែយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដ ដូចនេះត្រូវរួមគ្នាថែរក្សាការពារ សុខសន្តិភាព ការអភិវឌ្ឍតាមរយះគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទើបកម្ពុជា ទទួលបាននូវសន្តិភាព និងការអភិវឌ្ឍជារៀងរហូត ។

ដោយឡែកថ្លែងក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូវិទ្យាល័យជ័យសែន ឯកឧត្តមអភិបាលខេត្ត ថ្លែអំណរគុណលោកគ្រូ អ្នកគ្រូ នឹងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលយើង និងសូមបន្តជឿជាក់លើការដឹកនាំប្រកបដោយឈ្លៀសវៃរបស់សម្តេច តេជោ ហ៊ុន សែន ។

ឯកឧត្តមស្នើឲ្យលោកគ្រូ អ្នកគ្រូខិតខំបញ្ជ្រាប ចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហា គ្រឿងញៀនដែលជាឧបសគ្គក្នុងការអភិវឌ្ឍ ជាតិ និងត្រូវចូលរួមទាំងអស់គ្នា ព្រោះថាការអប់រំផ្សព្វផ្សាយពីផលលំបាកទាំងនេះពីសំណាក់ លោកគ្រូ អ្នកគ្រូពិតជាទទួលបានប្រសិទ្ធភាពខ្ពស់ ដល់សិស្សានុសិស្ស យុវជនយើងទាំងអស់ឲ្យគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿង ញៀន ។