អ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផល នៃសិក្ខាសាលានៅព្រះសីហនុ


ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បាននឹងកំពុងរៀបចំសន្និសីទ សារព័ត៌មាន ស្ដីពីលទ្ធផលសម្រេចបាន នៃអង្គសិក្ខាសាលាស្ដីពី “អ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយស ខេត្ត-ក្រុង រួមជាមួយនឹងកិច្ចថែរក្សា លើកតម្កើងអធិបតេយ្យ ឯកភាព និមោទនភាព នៃជាតិរស់ឡើងវិញ” ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ និងគំហើញថ្មីៗ នៃការអភិវឌ្ឍនៅខេត្តមួយនេះ នាពេលកន្លងទៅ។

ក្នុងសន្និសីទនេះ ធ្វើនៅទីស្ដីការគណៈរដ្ឋមន្រ្ដី ដោយមានវាគ្មិនចំនួន៣រូប រួមមាន ៖ ទី១-ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល , ទី២-លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងទី៣-លោកបណ្ឌិត គី សិរិវឌ្ឍន៍ ប្រធានមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា។

ការិយាល័យអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៦ ដល់ទី៧ មីនា បានរៀបចំសិក្ខាសាលាពិសេសមួយ ស្ដីពី អ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយស ខេត្ត-ក្រុង ភ្ជាប់ជាមួយនឹងកិច្ចថែរក្សា លើកតម្កើងអធិបតេយ្យភាព ឯកភាព និងមោទកភាពនៃជាតិរស់ឡើងវិញ នៅសាលាខេត្តព្រះសីហនុ។

សូមរំលឹកថា ខេត្តព្រះសីហនុនាពេលបច្ចុប្បន្នកំពុងទទួលការវិនិយោគ យ៉ាងគំហុកពីវិនិយោគិនចិន លើវិស័យសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងសម្រាកលំហែផ្សេងៗ សម្រាប់ទទួលទេសចរគ្រប់ជាតិសាសន៍ ៕