សម្ដេច សាយ ឈុំ និងឯកឧត្តម ម៉ុម ជឹមហ៊ុយ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ក្នុងភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល


កាលពីរសៀលថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម ម៉ុម ជឹមហ៊ុយ សមាជិករដ្ឋសភា បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ក្នុងភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលយ៉ាងក្រៃលែង ។
បងប្អូនគ្រប់រូបបានឲ្យដឹងថា បានស្ទូងស្រូវវស្សារួចរាល់ជាស្ថាពរអស់ហើយ ។ ស្រូវដែលបងប្អូនស្ទូងរួចហើយនោះ មានទឹកគ្រប់គ្រាន់ និងមានដើមដង លូតលាស់ល្អគួរជាទីសង្ឃឹមដែលនឹងទទួលបានផលល្អពេលច្រូតកាត់ ខាងមុខ ។
សម្ដេចបានឆ្លើយតបបងប្អូនវិញថា ស្រូវល្អ ទាល់តែរៀបចំកត្តាមួយចំនួនតាំងពីដើមទីមក នោះគឺការរើសពូជស្រូវផលច្រើន ការធ្វើដី ទឹក ថែទាំដាក់ជី ការពារសត្វល្អិត និងកុំអោយមានស្មៅឬកក់ដុះបោកស្រូវ ។ សង្កេតលើផ្ទៃដីជាក់ស្ដែង យើងបានឈានដល់ការថែទាំទឹក ដាក់ជី និងជាបន្តទៀត ធ្វើយ៉ាងណាកុំអោយស្មៅបោក នោះយើងនឹងទទួលបានបរិមាណផល និងទិន្នផលតាមការគ្រោងទុកហើយ ។

14962538_1327534193955363_1325196038298832256_n

14937426_1327534387288677_2818920487800300503_n

14925458_1327534203955362_8356544952781180793_n

14915731_1327534463955336_6059900999178222209_n

14910393_1327534437288672_3840867195202486634_n

14910388_1327534520621997_906352916418457662_n

14732264_1327534227288693_9081868522468398807_n