នាព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាក្រុងកំពត ខេត្តកំពត គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជេីញជួបពិភាក្សាការងារជាមួយអាជ្ញាធរក្រុង ក្រុមប្រឹក្សាសង្កាត់ ស្មៀន និងនគបាលប៉ុស្តិ៍នៃក្រុងកំពតចំនួន៥០នាក់ ដេីម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តថវិកាថ្នាក់ក្រោមជាតិរបស់ថ្នាក់ឃុំ សង្កាត់ និងស្រុក(ទទួល-ទូទាត់) និងការប្រេីប្រាស់មូលនិធិឃុំ (រជ្ជទេយ្យបុរេប្រទាន) ការធ្វេីផែនការ និងការអនុវត្តផែនការអភិវឌ្ឍន៍ឃុំ និងផែនការសមាហរណកម្មថ្នាក់ស្រុក(ភាពងាយស្រួល ការលំបាក និងទិសដៅបន្ត) ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងការអនុវត្តសាកល្បងច្រកចេញចូលតែមួយ(ក្រុង សង្កាត់)នៃការផ្តល់សេវាអត្តសញ្ញាណកម្មនៅសាលាសង្កាត់៕