គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជេីញជួបពិភាក្សាការងារជាមួយអាជ្ញាធរក្រុង​ ក្រុមប្រឹក្សាសង្កាត់​ ស្មៀន និងនគបាលប៉ុស្តិ៍​នៃក្រុងកំពត​ចំនួន៥០នាក់


នាព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាក្រុងកំពត ខេត្តកំពត​ គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា​ ដឹកនាំដោយឯកឧត្តម​ ជា​ ជេដ្ឋ​ ប្រធានគណៈកម្មការ​ បានអញ្ជេីញជួបពិភាក្សាការងារជាមួយអាជ្ញាធរក្រុង​ ក្រុមប្រឹក្សាសង្កាត់​ ស្មៀន និងនគបាលប៉ុស្តិ៍​នៃក្រុងកំពត​ចំនួន៥០នាក់ ដេីម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តថវិកាថ្នាក់ក្រោមជាតិរបស់ថ្នាក់ឃុំ​ សង្កាត់​ និងស្រុក(ទទួល-ទូទាត់)​ និងការប្រេីប្រាស់មូលនិធិឃុំ​ (រជ្ជទេយ្យបុរេប្រទាន)​ ការធ្វេីផែនការ​ និងការអនុវត្តផែនការអភិវឌ្ឍន៍ឃុំ​ និងផែនការសមាហរណកម្មថ្នាក់ស្រុក(ភាពងាយស្រួល​ ការលំបាក​ និងទិសដៅបន្ត)​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំមានសុវត្ថិភាព​ និងការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋនៅមូលដ្ឋាន​ និងការអនុវត្តសាកល្បងច្រកចេញចូលតែមួយ(ក្រុង សង្កាត់)នៃការផ្តល់សេវាអត្តសញ្ញាណកម្មនៅសាលាសង្កាត់៕