ឯកឧត្តមរដ្ឋមន្ត្រី សោម សុគន្ធ បានអនុញ្ញាឲ្យ Mr OH SEOK GEUN Chairman of Korean Film Council (KOFIC) នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម


ឯកឧត្តមសោម សុគន្ធ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអនុញ្ញាឲ្យ Mr OH SEOK GEUN Chairman of Korean Film Council (KOFIC) នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគម្រោងនៃការបង្កើតមជ្ឈមណ្ឌលភាពយន្តអាស៊ី (Asian Film Center) ដែលជាអង្គភាពមួយជួយពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្តរវាងប្រទេសក្នុងតំបន់អាស៊ាន និងសាធារណរដ្ឋកូរ៉េ ព្រមទាំងប្រទេសផ្សេងទៀងក្នុងតំបន់អាស៊ី។ ការងារចំបងរបស់ AFC គឺជួយការបណ្តុះបណ្តាលជំនាញភាពយន្ត , ការជំរុញសហផលិតកម្មភាពយន្តរបស់ប្រទេសជាសមាជិក និងការបង្កើតមូលនិធិភាពយន្តអាស៊ី។ ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រីស្តីទី បានស្វាគមន៍ចំពោះគម្រោងនៃការបង្កើត AFC ហើយសន្យាថា នឹងធ្វើជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសដើម្បីគាំទ្រខាងលើ។

ក្រសួងវប្បធម៌និងវិចត្រសិល្បៈ ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។