កិច្ចប្រជុំថ្វេរភាគីលើកទី៥ ស្តីពីសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ


នៅរសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅខេត្តស្ទឹងត្រែង បានរៀបពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយឯកឧត្តម ឡេត សៃយ៉ាផន អភិបាលខេត្តអត្តពី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងពិធីចុះហត្ថលេខានេះដែរ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ភាគីទាំងពីរជាច្រើនរូបផងដែរ៕