ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយប្រមុខដឹកនាំរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ យាងនិងអញ្ជើញ ចូលរួមពិធីប្រទានភ្លើងជ័យ ថ្ងៃបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-២០១៦ នៅវិមានឯករាជ្យ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ ។
ព្រះករុណា ព្រះមហាក្សត្រ យាងប្រទានភ្លើងជ័យ ថ្ងៃបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា នៅវិមានឯករាជ្យ
