លោកជំទាវ មិថុនា ភូថង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ កោះកុងសង្ក្រាន្ត ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ កោះកុងសង្ក្រាន្ត ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ នៅខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើន។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានស្តាប់នូវរបាយការណ៍ របស់អនុគណៈកម្មការនីមួយៗ ដែលបានរបាយការណ៍អំពីដំណើរការរបស់ខ្លួនកន្លងមក និងស្តាប់អំពីផែនការដែលត្រូវរៀបចំនាពេលខាងមុខ។ លោកជំទាវជម្រាប ជូនអង្គប្រជុំថាសមាជិកទាំងអស់ ត្រូវចូលរួមសហការជាប្រចាំ រវាងអនុគណៈកម្មការទាំងអស់ លើកិច្ចការរួមទើបសម្រេចបានលទ្ធផល ដែលរំពឹងទុក និងទទួលបានជោគជ័យ និងទទួលបានភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីមកលេងកំសាន្ត ត្រូវមានការទំនាក់ទំនងល្អ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ទាំងមុន កំលុងពេល និងក្រោយពិធី៕

ថ្ងៃអង្គារ ១៤ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ថ្ងៃនេះ ជាថ្ងៃកោរ March 19, 2019