លោកជំទាវកិត្តិសង្គហ ម៉ែន សំអន៖ ទោះជាពេលប្រទេសជាតិមានសន្តិភាពទាំងស្រុងក្តី ក៏កងកម្លាំងប្រដាប់ អាវុធនៅតែមានតួនាទីឈានមុខ រួមសុខរួមទុក្ខ ជាមួយប្រជាជន និងជួយទំនុកបម្រុងប្រជាជន ជួយសម្រាលនូវទុក្ខលំបាកគ្រប់បែបយ៉ាង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី”សម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល”ដែលបានប្រារព្ធនៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏វិសេស វិសាលមួយដែលបានរៀបចំ​ឡើង​ក្នុងគោលបំណង ដើមី្បព​ង្រឹ​​ងនិងជំរុញការយកចិត្តទុដាក់ដល់ការ អនុវត្តការងារ​សម្ព័ន្ធ​​មេត្រីភាព ដែលជាកិច្ចការ​ដ៏មានសា​រៈសំ​ខាន់​​ ហើយក៏ជាឱកាសមួយដើម្បី​​ពិនិត្យ​វាយ​​តម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ នូវអ្វីដែលយើងអនុវត្តបានកន្លង មក អ្វីដែលយើង​អនុវត្តមិនទាន់បាន បទ ពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ និង ទិសដៅភារកិច្ច​សម្រាប់​អនុវត្ត​នាពេលខាងមុខ ប្រកបដោយភាពរលូន និងសម្រេចបានជោគជ័យ​តាមគោលដៅ​ដែល​អង្គសិក្ខាសាលា។​

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានថ្លៃង​អំណរគុណដល់​ម្ចាស់​​ជំនួយ​ទាំង​អស់ ​ដែល​បាន​​រួម​ចំ ណែក​ដ៏​ថ្លៃ​ថ្លា​ ក្នុង​កិច្ច​ការពារ​ជាតិ ដោយ​ស្មារតី​​ស្នេហា​ជាតិ​ដ៏ស្មោះ​ស្ម័គ្រ។ក្នុងនាម​ រាជ​រដ្ឋា​ភិបាល​​កម្ពុជា និង​ក្នុង​នាមសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកជំទាវកិត្តិសង្គហបណ្ឌិតបានសំដែង​ការអបអរ សាទរ និង​វាយ​តម្លៃខ្ពស់ ចំពោះលទ្ធផល​ការងារសម្រេច​បានក្នុងរយៈពេលកន្លង មក​របស់អង្គភាព​កងទ័ព និងកងគរបាល​​ជាតិ​ ដែលបាន​​បំពេញបេសកកម្ម​ ដ៏​ឧត្តុង្គ​ឧត្តម ក្នុង​ការការពារ​អធិបតេយ្យ​​ភាព បូរណភាព​​ទឹកដី នៃ​ព្រះរាជា​ណាចក្រកម្ពុជា ប្រកប​ដោយ​ការប្តេជ្ញាចិត្តខ្ពស់ ឆន្ទៈ​មោះមុត វិន័យ​ថ្លៃថ្នូរ ​ស្មារតី​ស្នេហាជាតិ និងការតស៊ូអត់ធ្មត់ អង់​អាច​ក្លាហាន​ ដោយឈរជើងយ៉ាងរឹងមាំ​ត្រៀម​ការពារទឹកដី។លោកជំទាវបានបន្តទៀតថា ទោះបីជាប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេសក៍ពិតមែនក៍កងទ័ពនៅតែមានតួរនាទីតែងតែឈានមុខរួមសុខរួមទុក្ខជាមួយប្រជាប្រជាជនគ្រប់ពេលវេលានិងប្តូរអាយុជីវិតដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិ មិនអោយជនណាមួយបំផ្លាញដាច់ខាត។

ស្របពេលជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបាន ចេញសេចក្ដី​​សម្រេច​ស្ដីពី​ការរៀបចំ​ការចង​​​សម្ព័ន្ធ​មេត្រីភាព​​រវាងកងទ័ព កង​នគរ​បាល​​​ជាតិ​ជាមួយ​ស្ថាប័ន អង្គភាព​ស៊ីវិល ក្នុង​គោល​បំណងលើកទឹកចិត្ត​ស្ថាប័ន អង្គភាព​ស៊ីវិល ឲ្យរួមចំណែក ក្នុង​វិស័យ​ការពារ​ជាតិនិង​​ជួយ​ដោះស្រាយការលំបាកនានា ​របស់​អង្គភាព​កងកម្លាំង​​ប្រដាប់​អាវុធ​យើង ឲ្យ​បាន​​ប្រសើរ​​ឡើង​មួយ​កម្រិតទៀត ក៏​ដូច​ផ្សា​ភ្ជាប់​សមរភូមិមុខ និង​សមរភូមិ​ក្រោយ ឲ្យ​មាន​ទំនាក់​ទំនង​​​​ជិតស្និទ្ធ​ជាមួយ​គ្នា រួម​ចំណែក​ការ ពារ​ជាតិ​មាតុភូមិ។

ជាលទ្ធផល ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនជាច្រើន បានចុះជួប​សំណេះ​​សំណាល​ ផ្តល់ជំនួយ ជាស្បៀងអាហារ ​អាវ​ភ្លៀង អាវរងារ​ សម្ភារៈ​ផ្សេងៗ ថ្នាំពេទ្យ សាងសង់បន្ទាយ លេណដ្ឋាន និងផ្តល់​​ថវិកា ជាច្រើន​ដល់​អង្គភាព​​កង​ទ័ព និងកង​នគរបាល​យើងចុះ​សួរ​សុខ​ទុក្ខ​កង កម្លាំង​ប្រដាប់​អាវុធ​យើង ​ដល់​ទីតាំង​​ឈរ​ជើង​ យ៉ាង​ស្រស្រាក់​សស្រាំ៕