នាព្រឹកថ្ងៃចន្ទ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ លោក ចាន់ ផល្លី អភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម បានអមដំណេីរជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចុះពិនិត្យការកសាងលម្អសួនច្បារមាត់ទន្លេក្រុងកំពង់ចាម ចាប់ពីគល់ស្ពានគីហ្សូណា ដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដោយត្រូវរៀបចំឲ្យបានល្អប្រសេីរ ពោលគឺបានជម្រុញជាងធ្វេីយ៉ាងណាពន្លឿនការសាងសង់ ដោយចិត្តទុកដាក់បំផុត និងកែលម្អតាមគម្រោងផែនការរបស់មន្ត្រីជំនាញ ឲ្យរឹងមាំ ដេីម្បីបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងការដេីរហាត់ប្រាណ ដេីរកម្សាន្ត និងអ្វីដែលពិសេសនោះសួនច្បារនេះមានកន្លែងអង្គុយអានសៀវភៅ និងប្រគុំតន្រ្តី ផងដែរ។
អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យការកសាងលម្អសួនច្បារមាត់ទន្លេក្រុងកំពង់ចាម
