លោកអភិបាលរងក្រុងវូស៊ីទទួលជួបប្រតិភូអ្នកសារព័ត៌មានកម្ពុជា


លោក វ៉ាង ជីនជៀន (Wang Jin Jian) អភិបាលរងក្រុងវូស៊ី (Wuxi) ខេត្តជាំងស៊ូ ប្រទេសចិនអនុញ្ញាតឲ្យគណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជាមួយក្រុម ដឹកនាំដោយលោក កាន់ គុណសម្បត្តិ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្នុងឱកាសនោះ លោកអភិបាលរងក្រុងវូស៊ី បានបង្ហាញនូវការអបអរចំពោះទំនាក់ទំនងដ៏ល្អបំផុតរបស់ប្រទេសទាំងពីរ និងបានរំលឹកអំពីព្រះរាជដំណើរយាងចូលរួមពិធីបើកការប្រកួតកីឡាយុវជនអាស៊ាននៅខេត្តជាំងស៊ូ ដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៣ ដែលជាមហាកិត្តិយសរបស់ខេត្តជាំងស៊ូ។
លោកក៏បានស្នើឱ្យប្រតិភូក្រុមអ្នកសារព័ត៌មានកម្ពុជាមេត្តាជួយផ្សព្វផ្សាយអំពីការអភិវឌ្ឈ ក៍ដូចជាសក្តានុពលផ្សេងៗទៀតនៃទីក្រុងវូស៊ី ដើម្បីផ្សព្វផ្សាយជូនប្រជាជនកម្ពុជា និងប្រទេសផ្សេងៗជុំវិញពិភពលោកឱ្យបានដឹងផងដែរ។
សូមបញ្ជាក់ថាទីក្រុងវូស៊ីគឺជាទីក្រុងដែលស្ថិតនៅភាគខាងត្បូងឈៀងខាងជើង នៃខេត្តជាំងស៊ូ ហើយនៅចំចំណុចប្រសព្វនៃទន្លេយ៉ាងសេ ហើយជាទីក្រុងដែលមានការអភិវឌ្ឈន៍ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងមួយ ក្នុងប្រទេសចិន។ ទីក្រុងវូស៊ីមានក្រុមហ៊ុនមួយចំនួនកំពុងបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។

narong-c-1

narong-c-2

narong-c-3

narong-c-4