ខេត្តព្រះវិហារ បានអញ្ជើញ ជាអធិបតី ក្នុងពិធីម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធិផលនានារបស់វត្តសិលានិម្មិត


ខេត្តព្រះវិហារ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តព្រះវិហារ បានអញ្ជើញ ជាអធិបតី ក្នុងពិធីម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធិផលនានារបស់វត្តសិលានិម្មិត ហៅវត្តកំពង់ពុទ្រា ស្ថិតក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យ សែន ខេត្តព្រះវិហារ ។

នៅឱកាសនោះដែរឯកឧត្តមឯកឧត្តមបានលើកឡើងថា មានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ សូមបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្សយូរ អង្វែង ដើម្បីអោយប្រទេសជាតិយើង កាន់តែមានការអភិវឌ្ឍន៍តទៅមុខទៀតទាំងវិស័យពុទ្ធចក្រនិងអាណា ចក្រ។