ឯកឧត្តម ជួន ប៊ិតថុល សហការជាមួយភាគីអភិវឌ្ឍន៍ចិន បានបន្តចុះពិនិត្យ និងសិក្សាលើទីតាំងបន្ថែមមួយចំនួនទៀត នៅក្នុងខេត្តកំពង់ស្ពឺ


ដោយមានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ជុំវិញ ការងារជីកប្រឡាយមេរំដោះទឹកជំនន់ស្ទឹងព្រែកត្នោតកុំអោយមានការយាយីដល់រាជធានីភ្នំពេញ ក្រុមការងារ បច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដឹកនាំដោយ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយភាគីអភិវឌ្ឍន៍ចិន បានបន្តចុះពិនិត្យ និងសិក្សាលើទីតាំងបន្ថែមមួយចំនួនទៀត នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីកំណត់គោលដៅដែលត្រូវជ្រើសរើស ៖
១-ចំនុចស្ទឹងព្រែកត្នោត ខាងក្រោមស្ទឹងអូក្រាំងអំបិល
២-ចំនុចដែលត្រូវកាត់ផ្លូវលេខ៤១
៣-ចំនុចកាត់ ដែលកាត់ភូមិរការកោះ
៤-ចំនុចដែលតភ្ជាប់ទៅ និងប្រឡាយមេរលាំងជ្រៃខាងត្បូង ត្រង់ភូមិត្បូងបឹង ភូមិវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។