ការងារអនុវត្តជួសជុល ទំនប់អាងទឹកសារដំបង


ថៃ្ងអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
ការងារអនុវត្តជួសជុល ទំនប់អាងទឹកសារដំបង មានទីតាំងស្ថិតនៅ ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត។ដែលមានប្រភពទឹកមកពី ទំនប់ដើមថ្កូវ និងទំនប់ត្នោតអាចាង។ក្រោយពេលជួសជុលរួចអាចស្រោចស្រពបាន ស្រូវរដូវវស្សា ចំនួន ៨៩២ហិកតា ស្រូវប្រាំង ចំនួន ៥០ហិកតា និងដំណាំរួមផ្សំ ចំនួន ១០ហិកតា អាចប្រើប្រាស់ក្នុងទឹកដី ខេត្តកំពត ចំនួន ០៥ភូមិ និងខេត្តតាកែវ ចំនួន ០២ភូមិ។ ក្នុងទំហំការងារជួសជុលទំនប់អាងទឹករួមមាន៖ – ជួសជុលទំនប់អាងទឹកសារដំបងប្រវែង ៧០០ម៉ែត្រ – ស្តារប្រឡាយសារដំបងប្រវែង ១.៩៥០ម៉ែត្រ – សាងសង់សំណង់ស្ទាក់ទឹក(ទ្វារ៤) ចំនួន ០១កន្លែង លើទំនប់អាងទឹក – សាងសង់សំណង់ស្ទាក់ទឹក(ទ្វារ១) ចំនួន ០១កន្លែង លើប្រឡាយសារដំបង។