ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ឡុង សុវណ្ណ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតការងារសុខាភិបាល ឆ្នាំ ២០១៨ និងលើកទិសដៅឆ្នាំការងារឆ្នាំ ២០១៩


ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តបាន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតការងារសុខាភិបាល ឆ្នាំ ២០១៨ និងលើកទិសដៅឆ្នាំការងារឆ្នាំ ២០១៩ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ធ្វើការអំពាវនាវអោយមន្ត្រីសុខាភិបាលខេត្តទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងវិសយ័សុខាភិបាលទាំងរដ្ឋ និងឯកជន ដើម្បីផ្តល់ទំនុកចិត្តជូនប្រជា ពលរដ្ឋក្នុងខេត្ត។