សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពី ឯកឧត្តម Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា


ព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១:០០ នៅវិមានរដ្ឋចំការមន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លង់ ចូលជូនសារតាំង និងសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវ ត្រូវបានប្រធានាធិបតី នៃសាធារណរដ្ឋអ៊ីស្លង់ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។