ឯកឧត្តមរដ្ឋមន្ត្រី វង សូត ថ្លែងកោតសរសើរស្មារតីតស៊ូអង់អាចក្លាហានរបស់កងទ័ពកម្ពុជា ក្នុងបុព្វហេតុការពារមាតុភូមិ និងការពារបូរណភាពទឹកដី


(ស្ទឹងត្រែង)៖ ឯកឧត្តមរដ្ឋមន្រ្តី វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងនូវការកោតសរសើរខ្ពស់ ចំពោះ ស្មារតី តស៊ូអង់អាច ក្លាហាន ប្រកបដោយ វីរភាព របស់ នាយទាហាន នាយទាហានរង និងពលទាហានរបស់ កម្ពុជា នៅ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលបានយកអស់កម្លាំង កាយចិត្ត ក្នុង បុព្វហេតុ ការពារ មាតុភូមិ ការពារបូរណភាព ទឹក ដី កម្ពុជា និងការចូលរួមអភិវឌ្ឍប្រទេស ជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានធ្វើឡើងក្នុងឱកាសដែលលោក និងលោកស្រី ព្រមទាំងមន្រ្តីក្រសួងជាច្រើនរូបទៀត បានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងខេត្តស្ទឹងត្រែង។

ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានពាំនាំនូវការផ្តាំផ្ញើសួរសុខ ទុក្ខ ពី សំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែល ជានិច្ច កាល បានគិតគូរចំពោះសុខទុក្ខ និងការរស់ នៅ របស់នាយ ទាហាន នាយទាហានរង និងពល ទាហាន ទាំងអស់ នៃកងកម្លាំង ប្រដាប់ អាវុធកម្ពុជានៅ គ្រប់ ទី កន្លែង។

ពិធីសំណេះសំណាលងនាពេលនេះ ស្ថិត ក្នុង ស្ថាន ភាព នៃ សភាពការណ៍របស់ប្រទេសជាតិ ដែលកំពុង តែ មាន ការរីក ចម្រើន ប្រកបដោយសន្តិភាព ស្ថិរភាព ការអភិ វឌ្ឍ និងកិច្ច សហ ប្រតិ បត្តិ ការ ក្រោមការដឹកនាំរបស់ សមេ្តច តេជោ ហ៊ុន សែន។

ព្រមជាមួយនោះ លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នាបានឃើញ និងទទួលបានផលពីសមិទ្ធផលនេះ ដែលកើតចេញពីការចួលរួមរបស់ថ្នាក់ដឹកនាំជាតិ បុគ្គលិក មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱ កាសនោះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ បានឧបត្ថម្ភ ដល់ទីបញ្ជាការដ្ឋានយោធភូមិភាគទី១មានដូចជា ស្រាបៀ ២០០កេស សម្រាប់ពិធីបាយសាមគ្គី, ទឹកក្រូច២០០កេស, មី១០០កេស, ត្រីខ១០កេស និងឧបត្ថម្ភដល់នាយទាហាន ពលទាហាន១១៤៥នាក់ ក្នុងមួយនាក់ៗ ទទួលបានថវិកា ៥០.០០០រៀល។ បន្ថែមពីលើនេះទៀត រដ្ឋមន្រ្តី និងលោកស្រី ក៏បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល សម្រាប់ ចូលរួមចំណែកអភិវឌ្ឍទីធ្លា ក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី១ផងដែរ៕