សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចេញដំណើរទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ


រាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចេញដំណើរទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីសមត្ថភាព ប្រសិទ្ធិភាពការងារនិងការការពារសុវត្ថិភាព នៃកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៩ “2019 United Nations Peacekeeping Ministerial on Uniformed Capabilities, Performance and Protection” នៅទីបញ្ជាការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។