ឯកឧត្ដម ឡេង ប៊ុនតេង អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វារ អាណត្តិទី៤ ឆ្នាំ២០១៨ និងលើកទិសដៅបន្តការងារអនុវត្តឆ្នាំ២០១៩


រសៀលថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានស្ទឹងមាស មានរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វារ អាណត្តិទី៤ ឆ្នាំ២០១៨ និងលើកទិសដៅបន្តការងារអនុវត្តឆ្នាំ២០១៩ ក្រោមអធិបតី ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ លោក លោកស្រីតំណាងខណ្ឌ សង្កាត់ ភូមិ និងយុវជនជាច្រើនរូបទៀត ។