រសៀលថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងក្រុមការងារយុវជនសង្កាត់បានចុះសួរសុខទុក្ខ ក្រុមកីឡាករទូកងចំនួន០២ទូក ទី១ទូកឈ្មោះ តេជៈសែនជ័យបារមីមេគង្គ នៅវិហារកូឡាឡោម ភូមិ២ និងទី២ទូកឈ្មោះ ជ្រោយចង្វារសេនាតេជោ នៅវិហារមុខដាច់ ភូមិ៣ ក្នុងនោះ ឯកឧត្តមបានឧបត្ថម្ភដល់គណៈកម្មការទូកទាំងពីរ រួមមាន :
-ទូកឈ្មោះ តេជៈសែនជ័យបារមីមេគង្គ នៅវិហារកូឡាឡោម ភូមិ២ ទទួលថវិកា ១.០០០.០០០រៀល អង្ករ១៥០គីឡូ និង មី៤កេស
-ទូកឈ្មោះ ជ្រោយចង្វារសេនាតេជោ នៅវិហារមុខដាច់ ភូមិ៣ ទទួលថវិកា ១.០០០.០០០រៀល អង្ករ១០០គីឡូ និង មី៤កេស ។
ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះសួរសុខទុក្ខ ក្រុមកីឡាករទូកងចំនួន០២ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ
