ភ្នំពេញ៖ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម លោកជំទាវ បានជួបសំណេះសំណាលជាមួយកីឡាករទូក មកពីខេត្តស្វាយរៀងចំនួន២ គឺទូកឌីសែនជ័យបារមីបូព៌ា និងទូកសាឯមសែនជ័យបារមីស្វាយជ្រុំ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវត្តប្រជុំសាគរស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
នាឱកាសនោះផងដែរលោកជំទាវនាំយកនូវថវិកា ទឹកសុទ្ធ អង្គរ ឆៃពៅ អន្សម នុំប័ង ភេសជ្ជៈ ទៅឧបត្ថម្ភជូនដល់ទូកទាំងពីរខាងលើ ។ លោកជំទាវក៏បានផ្តាំផ្ញើរឲ្យកីឡាករទាំងអស់ត្រូវទទួលទានអារហារឲ្យបានត្រឹមត្រូវ ដោយរក្សានូវអនាម័យ គោរពវិន័យជាអ្នកកីឡាករ កុំសេពគ្រឿងស្រវឹង ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុម ដើម្បីដណ្តើមយកជ័យជំនះនាពេលខាងមុខ។