ឯកឧត្តម​ អ៊ូច​ ភា​ អញ្ជើញបើកកិច្ចប្រជុំត្រៀមរៀបចំអបអរសាទរ ទិវាកាកបាទក្រហមកម្ពុជា ៨ ឧសភា


តាកែវ៖ នារសៀលថ្ងៃច័ន្ទ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា កាកបាទកម្ពុជាខេត្តតាកែវ លោកជំទាវ នូ សុវណ្ណនី ប្រធានគណកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្ត បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយការងាររៀបចំទិវា កាកបាទក្រហមកម្ពុជា ៨ ឧសភា ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិតិ្តនីតិកោលសបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានខេត្តតាកែវ។ ដោយកិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅ សាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកំម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី អភិបាល អភិបាលក្រុង ស្រុក ៕