ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានអនុញ្ញាតឱ្យឯកឧត្តម វុ ចៀនថាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកសកម្មភាពសាសនា


ទីស្តីការក្រសួងៈព្រឹកថ្ងៃ អង្គារ ១៣ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២ មីនា ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម វុ ចៀនថាំង ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមបានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកសកម្មភាពសាសនា ដែលជាប្រយោជន៍ឆ្លើយតបតាមសេចក្តីត្រូវការជាអាទិភាពរបស់ក្រសួង និងក្នុងស្មារតីលើកកម្ពស់គោលនយោបាយសុខដុមនីយកម្មសាសនានៅកម្ពុជា ។