នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ទីក្រុងអ៊ីស្លាមម៉ាបាត សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកម្រិតអគ្គនាយក និងនាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប៉ាគីស្ថាន លើកិច្ចការទំនាក់ទំនងអន្តរសភា សភាតំបន់អាស៊ី APA ការងារស្រាវជ្រាវ បណ្ណាល័យ ព័ត៌មាន ព័ត៌មានវិទ្យា និងការគ្រប់គ្រងធនធានមនុស្សរបស់អគ្គលេខាធិការដ្ឋាន នៃសភាទាំងពីរ។
កិច្ចពិភាក្សាការងារនេះត្រូវបានធ្វើឡើង ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងជាជំហានដំបូងនៃការឈានទៅដល់អនុវត្តអនុស្សារណៈយោគយល់ (MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្តការសភា រវាងភាគីទាំងពីរ នាពេលខាងមុខ។
សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្តីពី ការលើកម្ពស់កិច្ចសហប្រតិបតិ្តការសភា ជាមួយនឹងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប៉ាគីស្ថាន កាលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។