ឯកឧត្តម ថេង ច័ន្ទសង្វារ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្តីពីការអភិវឌ្ឍដី និងគោលការណ៍ណែនាំក្នុងវិស័យដីធ្លី នគរូបនីយកម្ម និងសំណង់ នៅខេត្តបន្ទាយមានជ័យ


នៅព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្តីពីការអភិវឌ្ឍដី និងគោលការណ៍ណែនាំក្នុងវិស័យដីធ្លី នគរូបនីយកម្ម និងសំណង់ នៅខេត្តបន្ទាយមានជ័យ ។