កំពង់ចាម៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះសំណេះសំណាលលោកគ្រូ អ្នកគ្រូ ដើម្បីផ្ដល់អនុសាសន៍ណែនាំ ជំរុញលើកទឹកចិត្តបុគ្គលិកអប់រំ ដើម្បីខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទំនួលខុសត្រូវ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីសម្រេចបាននូវគោលដៅកំណែទម្រង់វិស័យអប់រំប្រកបដោយប្រសិទ្ធភាព។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត្យសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម៕