ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានដឹកនាំកិច្ចប្រជុំពីការវាយតម្លៃ បឋមអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពីការវាយតម្លៃ បឋមអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលរៀបចំដោយក្រុមបេសកកម្មការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund Staff Visit Mission), នារសៀលថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។