កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅសម្រាប់ត្រីមាសទី២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី


ខេត្តមណ្ឌលគិរី៖ ថ្ងៃពុធ​ ១៤រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩​ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅសម្រាប់ត្រីមាសទី២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការ និងមន្រី្តប្រតិបត្តិសាខា និងអនុសាខាក្រុង/ស្រុកទាំង៥ក្នុងខេត្ត កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី​ ។