កិច្ចប្រជុំគណៈកម្មាធិការរៀបចំអបអរសាទរទិវាអតីតយុទ្ធជន ២១មិថុនា ឆ្នាំ២០១៩


ទីស្តីការក្រសួង ៖ថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ មានកិច្ចប្រជុំគណៈកម្មាធិការរៀបចំអបអរសាទរទិវាអតីតយុទ្ធជន ២១មិថុនា ឆ្នាំ២០១៩ ក្រោមធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការអញ្ជើញចូលរួមពីសណាក់ឯឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស.អ.យ សរុបចំនួន១០០នាក់៕