សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិជាន់ខ្ពស់៥រូប


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកែសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិជាត់ខ្ពស់ចំនួន៥០រូប។

យោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា មន្ត្រីនគរបាលជាន់ខ្ពស់ទាំង៥រូបនោះរួមមាន៖

១៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អត្តលេខ ០១៤៦១ ជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន។

២៖ លោកឧត្តមសេនីយ៍ឯក ម៉ៃ ឧត្តម អត្តលេខ ០២១៨៦ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន។

៣៖ លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ពីប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ទៅជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។

៤៖ លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី អត្តលេខ ០៧៥២៧ ពីប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ទៅជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

៥៖ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ អត្តលេខ ៥៤៧០៨ ពីអនុប្រធានសេនាធិការ ទៅជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក៕