ឯកឧត្តម អ៊ុច បូររិទ្ធ បានទទួលជួបលោកជំទាវ ខេត ម៉ូរ៉ាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអៀឡង់ ប្រចាំកម្ពុជា


នៅរសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានទទួលជួបលោកជំទាវ ខេត ម៉ូរ៉ាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអៀឡង់ ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសំដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការទូត។