អភិបាលខេត្តកណ្តាល បានណែនាំអោយអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចស្រុកត្រូវកម្លាំងពង្រាយតាមគោលដៅនិមួយៗ សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្តិភាពជូនប្រជាជនអោយបានល្អប្រសើរក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី


នៅសាលាបុណ្យភ្នំព្រះរាជទ្រព្យ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ខេត្តកណ្តាល បានណែនាំអោយអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចស្រុកត្រូវកម្លាំងពង្រាយតាមគោលដៅនិមួយៗ សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្តិភាពជូនប្រជាជនអោយបានល្អប្រសើរក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីស្រុកពញាឮដែលប្រារព្ធធ្វើឡើងនៅភ្នំព្រះរាជទ្រព្យ(ភ្នំឧត្តុង្គ)រយះពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤.១៥.១៦ ខែមេសាខាងមុខ។
ជាមួយនោះឯឧត្តមបណ្ឌិតក៍បានជំរុញអាជ្ញាធរផងដែរត្រូវពន្លឿនការរៀបចំសង្ក្រាន្តឆ្នាំថ្មីដែលនៅសេសសល់អោយឆាប់រហស័រួចរាល់មុនផែនកាកំណត់៕