រដ្ឋមន្ត្រី វង សូត៖ ថ្នាក់ដឹកនាំ CPP ប្តេជ្ញាបន្តដឹកនាំជាតិឲ្យកាន់តែរីកចម្រើនគ្រប់វិស័យ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់ពេលវេលា


(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះជួយស្រុកពញា ក្រែកខេត្តត្បូងឃ្មុំ បានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅជាប់ជាមួយប្រជាពលរដ្ឋ គ្រប់ពេលវេលា និងបន្តដឹកនាំប្រទេសជាតិមានការអភិវឌ្ឍន៏រីកចម្រើនគ្រប់វិស័យ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត បានលើកឡើងថា ដោយសារតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋ នៅតាមសាលាវិទ្យាល័យបានរៀបចំធ្វើសង្ក្រាន ប្រពៃណីខ្មែរ គ្រប់ទីកន្លែងទាំងអស់។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានធ្វើឡើងខណៈឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារ ចុះជួយស្រុកពញា ក្រែកខេត្តត្បូងឃ្មុំ បានាចុះជួបសំណេះសំណាលជាមួយតាជី យាយជី និងព្រឹទ្ធាចារ្យ នៅវត្តព្រះពន្លា ស្ថិតក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។

ឯកឧត្តម បានលើកឡើងថា បើចង់ឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ត្រូវបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោជាប្រមុខ ពីព្រោះ តាមរយៈការផ្តល់សេចក្តីទុកចិត្តជាច្រើនឆ្នាំកន្លងមកនេះគឺ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពយ៉ាងលេញតាមបែប លទ្ធិប្រជាធិបតេយ្យ ក្នុងនោះការកសាង និងអភិវឌ្ឍន៍មិនថា អាណាចក្រ និងពុទ្ធចក្រ នោះទេគឺមានភាពរីកចម្រើនយ៉ាងឆាប់ ជាក់ស្តែង ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យជាដើម ក្នុង នោះខាង វិស័យសាសនាក៏មានការរីកចម្រើន និងសេរីភាពគ្រប់ បែបយ៉ាង តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន។ បន្ដែមពីលើនោះ ឯកឧត្តម វង សូត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា គ្រប់ៗអាណត្តិ។

ជាមួយគ្នានោះ ឯកឧត្តម វង សូត បាននាំយកថវិកា របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចំនួន៤០លានរៀល ដើម្បីជួយកសាងកុដិថ្មី នៅវត្តទួលព្រះពន្លា ស្ថិតក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ដែលមានទំហំ១៥ម៉ែត្រគុណ៨ម៉ែត្រ តបតាមសំណើរបស់ព្រះចៅអធិការវត្តទួលព្រះពន្លា គណកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត៕