ព្រះវិហារ៖នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែ មេសា ឆ្នាំ២០១៩ នេះរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិ បាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ចើញចុះសួរសុខទុក្ខកងទ័ពឈរជើងការ ពារតាមខ្សែ បន្ទាត់ព្រំដែននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ខាងមុខ ដល់នាយទាហាន ពលទាហាន ទីបញ្ជាការវរសេនាតូចលេខ១ កងពលធំលេខ៣ និងបណ្តាកងកម្លាំងទិសប្រាសាទព្រះវិហារ កម្ពុជា ថៃ ឡាវ ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ចែកជូននូវថវិកា និងសម្ភារមួយចំនួនដល់ដៃបង ប្អូនកងទ័ព ផងដែរ ៕
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ឡុង សុវណ្ណ បានអញ្ចើញចុះសួរសុខទុក្ខកងទ័ពឈរជើងការ ពារតាមខ្សែ បន្ទាត់ព្រំដែននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
