ឯកឧត្តម​ អ៊ូច​ ភា ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យផ្លូវចាក់កៅស៊ូប្រភេទ​ A/C វាងក្រុងដូនកែវ​ ប្រវែងជិត​ ៣០០០ម៉ែត្រ​ និងពិនិត្យទីតាំងប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គល


ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យផ្លូវចាក់កៅស៊ូប្រភេទ​ A/C វាងក្រុងដូនកែវ​ ប្រវែងជិត​ ៣០០០ម៉ែត្រ​ និងពិនិត្យទីតាំងប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គល

នាព្រឹកថ្ងៃអាទិត្យ​ ៣កេីត​ ខែចេត្រ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ អ៊ូច​ ភា​ អភិបាលនៃគណៈអភិបាលខេត្តតាកែវ​ លោក​ ណុប​ នី​ ប្រធានមន្ទីរសាធារណៈការ​ នឹងដឹកជញ្ជូនខេត្ត​ បានអញ្ជេីញចុះត្រួតពិនិត្យការចាក់កៅស៊ូប្រភេទ​ A/C ផ្លូវវាងក្រុងដូនកែវ​ លេខ​ ២១​ ប្រវែង​ ២៧៩៥ម៉ែត្រ​ ស្ថិតនៅភូមិថ្នល់បែក​ ភូមិផ្សារតាកោ​ សង្កាត់រកាក្នុង​ ក្រុងដូនកែវ​ ខេត្តតាកែវ​។ ឆ្លៀតក្នុងក្នុងឱកាសនោះដែរ​ ឯកឧត្តម​អភិបាលខេត្តតាកែវ​ រួមជាមួយ​ ប្រធានមន្ទីរសាធារណៈការ​ និងដឹកជញ្ជូន​ខេត្ត​ បានអញ្ជេីញចុះត្រួតពិនិត្យទីតាំងប្រារព្ធព្រះរាជពិធីច្រតព្រះនង្គល​ នាពេលឆាប់ៗខាងមុខនេះ​ ក្រោមព្រះរាជាធិបតីភាព​ ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​។

មានប្រសាសន៍នាឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ បានធ្វេីការណែនាំដល់ក្រុមជំនាញបច្ចេកទេស​ របស់មន្ទីរសាធារណៈ​ នឹងដឹកជញ្ជូនខេត្ត​ ត្រូវធ្វេីការស្ថាបនាផ្លូវ​ និងរៀបចំទីតាំងប្រារព្ធពិធីនេះប្រកបដោយគុណភាព​ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពបងប្អូនកំពុងធ្វេីដំណេីរនៅពេលក្រុមជំនាញកំពុងធ្វេីការស្ថាបនា​ ត្រូវរៀបចំស្លាកសញ្ញា​ រៀបចំចំណាំងផ្លាតឲ្យបានត្រឹមត្រូវស្របតាមបច្ចេកទេស​ ដេីម្បីបញ្ជៀសការគ្រោះថ្នាក់ដោយប្រការណាមួយ​ និងស្ថាបនាផ្លូវទាំងនេះមានគុណភាពប្រេីប្រាស់យូរអង្វែង។

តមក​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏បានសំណូមពរដល់អ្នកធ្វេីដំណេីរឆ្លងកាត់​ ជាពិសេសអ្នកដែលរស់នៅជាប់ នឹងគម្រោងដែលត្រូវស្ថាបនានេះ សូមយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលកើតមានដោយសារការស្ថាបនាផ្លូវ ហើយសូមតាមដានការលើការស្ថាបនាផ្លូវនេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតីណាមួយ ត្រូវរាយការណ៍ជូនចៅសង្កាត់ និងមន្ត្រីជំនាញដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ព្រោះនេះគឺដើម្បីបម្រើប្រយោជន៍ ដល់បងប្អូន ដែលអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់៕