ការងារស្តារប្រឡាយមេ០១ ក្នុងស្រុកអង្គរជ័យ ខេត្តកំពត សម្រេចបាន ១០០% ហើយ


គិតមកដល់ ថៃ្ងចន្ទ ៤កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថៃ្ងទី៨ ខែមេសា ឆ្នាំ២០១៩នេះ ការងារស្តារប្រឡាយមេ០១ ស្ថិតនៅឃុំសំឡាញ និងឃុំចំបី ស្រុកអង្គរជ័យ ខេត្តកំពត សម្រេចបាន ១០០% ហើយ។ ប្រឡាយទឹកនេះមាន ប្រភពទឹកមកពីទំនប់បឹងអង្គកែវ ស្ថិតក្នុងទឹកដីខេត្តតាកែវ។ ការងាររួមមាន៖
– ប្រឡាយមេ ប្រវែង ៥០០០ម៉ែត្រ
– សាងសង់សំណង់ ស្ទាក់ទឹក(ទ្វារ២) ចំនួន ០៥កន្លែង
– សាងសង់សំណង់លូមូលដោះទឹក(ទ្វារ១) ចំនួន ០៥កន្លែង
ក្រោយពេលជួសជុលរួចអាចស្រោចស្រពបានស្រូវរដូ វស្សាចំនួន ៩៥៦ហិកតា ស្រូវរដូវប្រាំងចំនួន ៤៩ហិកតា និងដំណាំរួមផ្សំចំនួន ១០ហិកតា ដែលអាចប្រេីប្រាស់ក្នុងទឹកដី ខេត្តកំពត ចំនួន ០៤ភូមិ និងខេត្តតាកែវ ចំនួន ០១ភូមិ។