ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមជាមួយអភិបាលខណ្ឌជ្រោយចង្វា និងថ្នាក់ដឹកនាំក្រុមហ៊ុនOCIC សំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋ ចំនួន៣៣៩គ្រួសារ


នារសៀលថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយអភិបាលខណ្ឌជ្រោយចង្វា និងថ្នាក់ដឹកនាំក្រុមហ៊ុនOCIC សំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋ ចំនួន៣៣៩គ្រួសារ នៅសហគមន៍បុរីរុងរឿង ក្នុងទីក្រុងរណបជ្រោយចង្វា រាជធានីភ្នំពេញ។ ជាមួយនោះដែរ ឯកឧត្តមអនុប្រធាន បានសំណូមពរបង ប្អូន ជៀសឲ្យផុតពីគ្រឿងញៀន ហើយងាកមកខំបំពេញការងារ ដើម្បីជីវភាពរស់នៅកាន់តែល្អប្រសើរថែមទៀត។