ថៃ្ងអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីបចេ្ចកទេស បានចុះត្រួតពិនិត្យការងារអនុវត្តជួសជុល ទំនប់អាងទឹកសារដំបង មានទីតាំងស្ថិតនៅឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត សម្រេចបាន ១០០%ហេីយ។ តាមផែនការដែលបានគ្រោងទុក ក្រោយពេលជួសជុលរួចទំនប់អាងទឹកនេះអាចស្រោចស្រពបាន ស្រូវរដូវវស្សា ចំនួន ៨៩២ហិកតា ស្រូវរដូវប្រាំង ចំនួន ៥០ហិកតា និងដំណាំរួមផ្សំ ចំនួន ១០ហិកតា អាចប្រើប្រាស់ក្នុងទឹកដី ខេត្តកំពត ចំនួន ០៥ភូមិ និងខេត្តតាកែវ ចំនួន ០២ភូមិ។ ក្នុងទំហំការងារជួសជុលទំនប់អាងទឹករួមមាន៖ – ជួសជុលទំនប់អាងទឹកសារដំបងប្រវែង ៧០០ម៉ែត្រ – ស្តារប្រឡាយសារដំបងប្រវែង ១.៩៥០ម៉ែត្រ – សាងសង់សំណង់ស្ទាក់ទឹក(ទ្វារ៤) ចំនួន ០១កន្លែង លើទំនប់អាងទឹក -សាងសង់សំណង់ស្ទាក់ទឹក(ទ្វារ១) ចំនួន ០១កន្លែង លើប្រឡាយសារដំបង សម្រាប់យកទៅប្រើប្រាស់ក្នុងទឹកដីខេត្តតាកែវ ។
ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីបចេ្ចកទេស បានចុះត្រួតពិនិត្យការងារអនុវត្តជួសជុល ទំនប់អាងទឹកសារដំបង
